បច្ចេកវិទ្យា
ចិន គ្រោងនឹងសាងសង់អាគារធំៗ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ នៅទីអវកាសរួមទាំង រោងចក្រថាមពលពន្លឺព្រះអាទិត្យ
ចិន៖ប្រទេសចិនកំពុងសម្លឹងមើល ការសាងសង់អាគារធំៗ មានចម្ងាយរាប់ពាន់គីឡូម៉ែត្រ នៅក្នុងគន្លងគោចររួមទាំង រោងចក្រ ថាមពលពន្លឺព្រះអាទិត្យកន្លែងទេសចរណ៍ ស្ថានីយ៍ប្រេងឥន្ធនៈ និងសូម្បីតែកន្លែង រុករកអាចម៍ផ្កាយ នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិចិន (NSFC) បានប្រកាសផែនការ ៥ ឆ្នាំថ្មីដោយដឹកនាំអ្នកស្រាវជ្រាវឲ្យអភិវឌ្ឍបច្ចេកវិទ្យា ។ រចនាសម្ព័ននឹងត្រូវការសម្ភារៈស្រាលៗដើម្បីធ្វើឲ្យវត្ថុធំៗចូលក្នុងគន្លង ជាមួយរ៉ុក្កែតមានស្រាប់។ អ្នកស្រាវជ្រាវក៏ នឹងត្រូវការបច្ចេកវិទ្យាធ្វើឲ្យមានការជួបប្រជុំគ្នា និងត្រួតពិនិត្យក្នុងគន្លងតារាវិថី។...