សុខភាព និង ផ្លូវភេទ
ដើមប្រម៉ាត់មនុស្ស ដែលថៃចង់យក ធ្វើថ្នាំព្យាបាលកូវីដ មានប្រសិទ្ធភាពព្យាបាលជំងឺ ជាច្រើនមុខផ្សេងទៀត
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យក្រុមមន្រ្តីរបស់លោក បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្ស ដើម្បីធ្វើជាថ្នាំព្យាបាលជំងឺ កូវីដ១៩ ដែលអ្នកជំងឺមានរោគសញ្ញាស្រាល។ ដោយសារតែដើមប្រម៉ាត់មនុស្សនេះ មានមុខងារជាច្រើនផ្នែកឱសថព្យាបាលជំងឺ និងមានប្រភពចេញពីតំបន់អាសុីត្រូពិច។ ដើមរុក្ខជាតិនេះ ត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា រួចមកបានរីកសាយភាយទៅដល់ប្រទេសថៃ និងប្រទេសមួយចំនួននៅតំបន់អាសុី។ ដើមប្រម៉ាត់មនុស្ស ត្រូវបានប្រជាជនថៃ ចាត់ទុកជាថ្នាំមួយប្រភទដែលអាចព្យាបាលជំងឺមួយចំនួនដូចជា ឈឺក្បាលវិលមុខ ដោយរុក្ខជាតិនេះមានវីតាមីន និងសារធាតុរ៉ែនៅក្នុងស្លឹក។...