ព័ត៌មានអន្តរជាតិ
គ្រោះរាំងស្ងួតដ៏អាក្រក់ ស្ថិតក្នុងលើកំណត់ត្រាពិភពលោកធ្វើឲ្យទឹកទន្លេអាម៉ាហ្សូន ស្រក់ដល់កម្រិតទាបបំផុត
ប្រេស៊ីល៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតស្ថិតក្នុងកំណត់ត្រាពិភពលោកបាន ធ្វើឲ្យកម្រិតទឹកនៃទន្លេនៅអាងព្រៃអាម៉ាហ្សូន ធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រ ក្នុងករណីខ្លះធ្វើឲ្យទឹកស្រក់ដល់បាតទន្លេ ដែលជាផ្លូវទឹកអាចធ្វើដំណើរបានពីមុន។ ទន្លេ Solimoes ជាដៃទន្លេដ៏សំខាន់មួយនៃទន្លេអាម៉ាហ្សូន ដ៏អស្ចារ្យដែលមានប្រភពទឹកមកពី Peruvian Andes បានស្រក់ចុះដល់កម្រិតទាបបំផុតក្នុងកំណត់ត្រានៅ Tabatinga ដែលជាទីក្រុងប្រេស៊ីលនៅព្រំដែនជាមួយប្រទេសកូឡុំប៊ី។ ចំណែកបឹង Tefé ជាដៃរបស់ Solimoes...