ព័ត៌មានអន្តរជាតិ
ចម្លាក់អាយុ១,៩៧០ឆ្នាំ ធ្វើនៅសាលាទាសកររ៉ូម៉ាំង បុរាណគោរពបូជា រូបមនុស្សក្បាលសត្វ លា អាចជារូបគំនូរ ប្រឆាំង នឹងគ្រិស្តសាសនា
រ៉ូម៉ាំង ៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា ជារូបភាពដំបូងបង្អស់ ដែលគេស្គាល់តែមួយគត់ នៃការឆ្កាង គឺជារូបគំនូរស្រដៀង នឹងមនុស្សដែលមានក្បាលសត្វលា ជាប់លើឈើឆ្កាង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រូបគំនូរប្រឆាំងនឹងគ្រិស្តសាសនា ត្រូវបានឆ្លាក់នៅលើជញ្ជាំងម្នាងសិលា នៃសាលាបណ្តុះបណ្តាលអធិរាជមួយ សម្រាប់ទាសកររ៉ូម៉ាំង បុរាណចន្លោះឆ្នាំ ៥០ និង ២៥០គ.ស។ នៅក្រោមឈើឆ្កាង គឺជាអត្ថបទភាសា...