បច្ចេកវិទ្យា
ទិន្នន័យចិនបង្ហាញថា ការនាំចូលកូរ៉េខាងជើង ពីប្រទេសចិនកំពុងតែកើនឡើង
បរទេស៖យោងតាមទិន្នន័យពីរដ្ឋាភិបាលរបស់ប្រទេសចិន បានឲ្យដឹងថា ប្រទសកូរ៉េខាងជើង បានធ្វើការនាំចូលទំនិញមានទំហំទឹកប្រាក់សរុបជាង១០លានដុល្លារ ដែលនេះគឺជាចំនួននាំចូលកើនឡើងមួយច្រើនជាងកាលពីខែមុននោះ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា ស្ថិតិជំនួញចេញដោយអគ្គរដ្ឋបាលពន្ធគយរបស់ប្រទេសចិនកាលពីថ្ងៃអាទិត្យ បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននំាចូលទំនិញប្រមាណ១២,៣២លានដុល្លារ ពីប្រទេសចិនកាលពីខែមុន។ របាយការណ៍បាននិយាយថា ប៉ុន្តែសន្ទុះកើនឡើងក្នុងសកម្មភាពនាំចូលនេះ មិនកៀកកិតនឹងកម្រតិជំនួញនៅមុនពេលការរាតត្បាតឆ្លងជម្ងឺកូវិដ១៩ទេ គឺជំនួញពីរច្រកនេះ នៅក្នុងខែមិថុនា បានកើនដល់ត្រឹមចំនួន៦ភាគរយនៃកម្រតិចំនួនក្នុងខែមិថុនា ឆ្នាំ២០១៩ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ជំនួញរបស់ប្រទេសកូរ៉េខាងជើងជាមួយប្រទេសចិន...