កីឡា
អតីតកីឡាករហ្វុតសាល របស់វៀតណាមម្នាក់ស្លាប់ អំឡុងពេលប្រកួត ការប្រកួតកីឡាបាល់ទាត់ក្នុងស្រុក
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតកីឡាករហ្វុតសាលជនជាតិវៀតណាម លោក Tran Dang Thien បានទទួលមរណភាពភ្លាមៗ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ខណៈលោកចូលរួមការប្រកួតកីឡាបាល់ទាត់ក្នុងស្រុក។ កីឡាករ Thien វ័យ ២៥ ឆ្នាំបានដួលនៅលើទីលានដោយខ្លួនឯង កាលពីយប់ថ្ងៃអង្គារ។ មិត្តរួមក្រុមរបស់លោកបានធ្វើការសង្គ្រោះបឋមយ៉ាងឆាប់រហ័ស និងបានអំពាវនាវរកជំនួយផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏លោកមិនអាចរស់ឡើងវិញបានដែរ។...