បច្ចេកវិទ្យា
ទីភ្នាក់ងារអវកាសអាមេរិក បញ្ចេញគម្រោងគំនិតរចនា៣ អាចប្រែក្លាយផ្កាយរណបរបស់ផែនដី ទៅជាស្ថានីយ៍ថាមពលគោចរ
អាមេរិក៖ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អង្គការអវកាសណាសា បានប្រកាសពីផែនការដាក់ ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅលើភពព្រះច័ន្ទនាឆ្នាំ២០៣០ ជាផ្នែកនៃចក្ខុវិស័យដើម្បីប្រែក្លាយ តួព្រះច័ន្ទទៅជាស្ថានីយ ថាមពលដែលវិលជុំវិញ។ ទីភ្នាក់ងារអវកាសអាមេរិក បានជ្រើសរើសគម្រោងគំនិតរចនាចំនួន ៣សម្រាប់ប្រព័ន្ធថាមពលប្រសព្វ អាចត្រៀមខ្លួនរួចរាល់ក្នុងការ បាញ់បង្ហោះនៅចុងទសវត្សរ៍នេះ បន្ទាប់មកវានឹងត្រូវបានសាកល្បង ដោយអវកាសយានិកត្រឡប់ទៅផ្ទៃព្រះច័ន្ទវិញ ក្រោមកម្មវិធី Artemis ថ្មីនឹងឃើញស្ត្រីដំបូង និងបុរសទី...