បច្ចេកវិទ្យា
ទឹកនិងសារធាតុសរីរាង្គ ចាំបាច់ សម្រាប់ជីវិតនៅលើផែនដី រកឃើញនៅលើផ្ទៃអាចម៍ផ្កាយ ជាលើកដំបូង
ទីក្រុងឡុង៖ ការសិក្សាមួយបង្ហាញថា វត្ថុធាតុដើមចាំបាច់សម្រាប់ជីវិត នៅលើផែនដីរួមទាំងរូបធាតុសរីរាង្គ និងទឹកត្រូវបានគេរកឃើញ នៅលើផ្ទៃអាចម៍ផ្កាយជាលើកដំបូងនេះ ជាចំណុចមួយដែលអាចឲ្យសរសេរឡើងវិញ ពីប្រវត្តិនៃជីវិតនៅលើភពផែនដីរបស់យើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រផ្នែកភព មកពីសាកលវិទ្យាល័យ Royal Holloway នៃទីក្រុងឡុង បានពិនិត្យធូលីមួយគ្រាប់ បានវិលត្រឡប់មកផែនដីវិញ ពីអាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះ Itokawa ដោយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA)ជាផ្នែកមួយនៃបេសកកម្ម...