សុខភាព និង ផ្លូវភេទ
ទឹកភ្នែក ដែលចេញពីសារពាង្គកាយ មានប្រភពមកពីណា?
រៀងរាល់ពេលដែលយើងយំ ច្រមុះរបស់យើងក៏ចាប់ផ្តើមហូរសំបោរព្រមទាំងមានអាការៈតឹងណែន។ តើហេតុអ្វីបានជាវាមានរឿងបែបនេះកើតឡើង? ជាក់ស្តែងវាគឺជាក្រពេញទឹកភ្នែកដែលមានតួនាទីបង្កើតទឹកភ្នែក។ ក្រពេញទឹកភ្នែកផលិតទឹកភ្នែកយ៉ាងច្រើន ដើម្បីឆ្លើយតបជាមួយនឹងប្រតិកម្មមួយចំនួន ដូចជាការរំជួលចិត្ត ផ្សែង ខ្យល់ និងចំហាយខ្ទឹមបារាំង ជាដើម។ ទឹកភ្នែកឡើងមកផ្តុំជាបន្តបន្ទាប់តាមត្របកភ្នែកក្រោម បន្ទាប់មកទឹកភ្នែកត្រូវបានបង្ហូរចេញទៅកាន់ជ្រុងនៃត្របកភ្នែកក្រោម និងលើដែលមានរន្ធមួយសម្រាប់ទឹកភ្នែកត្រូវធ្លាយចេញ។ ទឹកភ្នែកត្រូវបានបញ្ចេញចោលជានិរន្តរ៍ ដោយ មានទឹកភ្នែកជិត ២០មីលីលីត្រត្រូវបង្ហូរចេញនៅរៀងរាល់២៤ សម្រាប់ភ្នែកម្ខាង។ ការបញ្ចេញទឹកភ្នែកចាប់ផ្តើមកើតឡើងតាំងពីមនុស្សយើងកើតមកម្ល៉េះ ហើយបរិវេណបង្ហូរទឹកភ្នែកកើនឡើងជាអតិបរមា នៅចន្លោះអាយុ...