ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន បន្តប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ី ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ
បរទេស៖ អ៊ុយក្រែនបានប្រើប្រាស់ទូកគ្មានមនុស្សបើកល្បឿនលឿន វាយប្រហារលើនាវាយោធារុស្ស៊ីមួយទៀត ដែលអមដំណើរនាវាស៊ីវិលនៅសមុទ្រខ្មៅ ។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃពុធ និងបានកត់សម្គាល់ឧបទ្ទវហេតុបែបនេះលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីការពារជាតិម្នាក់បានអះអាងថា ឧបទ្ទវហេតុវាយប្រហារនៅពេលយប់បានកើតឡើងនៅភាគនិរតីនៃសមុទ្រ ប៉ុន្តែបានបញ្ចប់ទៅដោយបរាជ័យសម្រាប់ទីក្រុងគៀវ ខណៈដែលយោធារុស្ស៊ីបានរកឃើញ និងបំផ្លាញទូកប្រើសម្រាប់វាយប្រហារនោះ។ ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីការវាយប្រហារស្រដៀងគ្នានេះកាលពីថ្ងៃអង្គារដោយនិយាយថា វាពាក់ព័ន្ធនឹងទូកគ្មានមនុស្សបើករបស់កងទ័ពជើងទឹកចំនួនបីគ្រឿង ដែលកំណត់គោលដៅលើនាវាស៊ីវិលរបស់រុស្ស៊ី...