សិល្បៈ និង កម្សាន្ត
ស្វែងយល់ពី ប្រវត្តិសាស្ត្រ នៃកាំភ្លើងព្រះនាងកិរិណីទេវី ទ្រង់កាន់នឹងព្រះហស្ថឆ្វេង តាមតម្រាសង្ក្រាន្តសូត្រ
ដោយព្រះទម្រង់អគ្គី ឬកាំភ្លើងជាអាវុធមួយ ដែលទេវនាយិកាឆ្នាំថ្មីឆ្នាំខាល ព្រះនាងកិរិណីទេវីទ្រង់កាន់នឹងព្រះហស្ថឆ្វេងតាមតម្រាសង្ក្រាន្តសូត្រ។ ហេតុដូច្នេះយើងនាំអារម្មណ៍ លោកអ្នកមកពិនិត្យមើលអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃកាំភ្លើងទាំងអស់គ្នា។ អ្នកទាំងអស់គ្នាប្រហែលជាគិតហើយថា ប្រសិនបើនិយាយអំពីកាំភ្លើង គេនឹងនិយាយពីតំបន់អ៊ឺរ៉ុប ពួកប្រទេសច្រមុះស្រួចដែលពួកផ្នែកច្នៃប្រឌិតបច្ចេកវិទ្យាផ្សេងៗ។ តែតាមពិតទៅកាំភ្លើង មានប្រភពកំណើតអំពី ប្រទេសចិន មហាមិត្តពាន់ឆ្នាំរបស់យើងទៅវិញទេ។ ភស្តុតាងអំពីការប្រើប្រាស់អាវុធ ស្រដៀងនឹងកាំភ្លើងយុគដំបូងៗ ត្រូវបានគេរកឃើញនៅប្រទេសចិន តាមរយៈចម្លាក់លើជញ្ចាំងល្អាងភ្នំមួយនៅខេត្តសេឈួន ដែលចម្លាក់នេះទំនងជាឆ្លាក់ក្នុងកំឡុងឆ្នាំ ១១០០។ ចំណែកឯកំាភ្លើងយុគដំបូង...