ព្រឹត្តិការណ៍
នេះជា ប្រតិមាទេវី ទេពស្រីគ្រប់លក្ខណ៍ ល្បីបួងសួងសុំកូន ពូកែស័ក្តិសិទ្ធិណាស់
លោក អាដេម៉ា ឡឺក្លែរ ជារ៉េស៊ីដង់បារាំងប្រចាំស្រុកសំបូរពីឆ្នាំ១៨៩០-១៨៩៣ និងស្រុកក្រចេះ ពីឆ្នាំ១៨៩៤-១៨៩៨។ បុគ្គលដែលមានជំនក់ចិត្តខ្លាំង នឹងវប្បធម៌ខ្មែររូបនេះ បានប្រទះឃើញប្រតិមាទេពស្រី (ផ្នែកទី១ នៃសតវត្សរ៍ទី៧) ដែលអ្នកស្រុកហៅថា ស្រីគ្រប់លក្ខណ៍នៅលើកោះគ្រីង ឈរនៅលើគំនរឥដ្ឋ ជាទីគោរពបូជាបួងសួងសុំកូនតពូជពង្សវង្សត្រកូល។ លោកបាននាំប្រតិមានេះ ទៅតម្កល់ទុក នៅវិមានរ៉េស៊ីដង់ ស្រុកក្រចេះ ហើយលោកក៏បានដឹកបន្ដ ទៅទីក្រុងព្រៃនគរ ដោយបានបន្ថែមដៃជើង...