សេដ្ឋកិច្ច
ទ្រព្យសកម្ម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា មានទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ
ភ្នំពេញៈ ទ្រព្យសកម្មក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើង១៤,២% ដល់៣៦,២ទី្រលានរៀល (ស្មើនឹង៨,៩ពាន់លានដុល្លារអាមេរិក) ក្នុងឆមាសទី១ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។ ឥណទានអតិថិជនបានកើនឡើង១៩,៣% ដល់៣០,៧ ទីលាន រៀល (ស្មើនឹង៧,៦ពាន់លានដុល្លារអាមេរិក) ដោយបានផ្តល់ទៅកាន់វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា ក្រុមគ្រួសារ (២៧, ៦% នៃសំពៀតឥណទានសរុបវិស័យមីក្រូហិរញ្ញវត្ថុ) កសិកម្ម (២៤,៥%) និងពាណិជ្ជកម្ម...