ព័ត៌មានអន្តរជាតិ
ធូលីដីសាហារ៉ាដ៏ធំមួយទៀត កំពុងធ្វើដំណើរឆ្លងកាត់ មហាសមុទ្រអាត្លង់ទិក នឹងមកដល់អឺរ៉ុបខាងលិច នៅថ្ងៃសុក្រ
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា រលកនៃធូលីសាហារ៉ា នឹងវាយប្រហារចក្រភពអង់គ្លេស នៅចុងសប្តាហ៍នេះ ដែលរួមជាមួយការព្យាករណ៍ភ្លៀងធ្លាក់ នៅថ្ងៃសុក្រអាចបណ្តាលឲ្យមានភ្លៀង ឈាមអាចវាយប្រហារផ្នែកខ្លះៗ ចក្រភពអង់គ្លេស។ រូបភាពពីផ្កាយរណបថ្មី ពីទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បង្ហាញពីពពកដ៏ធំនៃធូលីសាហារ៉ា ធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ទៅកាន់ការ៉ាប៊ីន។ នេះបើយោងតាមសេវាត្រួតពិនិត្យ បរិយាកាស Copernicus (CAMS) របស់ ESA...