កាណាដា៖នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ខ្សែកធ្វើពីធ្មេញរបស់ត្រីឆ្លាម Megalodon ស្រោបមាសសុទ្ធ ដែលបាត់ស្រមោលឈឹង ជាមួយកប៉ាល់ទីតានិកត្រូវបានបង្ហាញក្នុងរូបភាពថ្មី ពីបំណែកនៃកប៉ាល់នោះ ។ វត្ថុបុរាណដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានគេរកឃើញក្នុងវីដេអូ ដែលបានថតកាលពីរដូវក្តៅមុន ដោយក្រុមហ៊ុន Magellan Ltd មានមូលដ្ឋាននៅ Guernsey ។ វីដេអូនេះត្រូវបានថត ក្នុងអំឡុងពេលកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់យកការស្កេនឌីជីថលដំបូង...
ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចបង្កផលប៉ះពាល់ដល់សុខភាពធ្មេញ។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់ផលប៉ះពាល់អ្វីខ្លះ? ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិតប្រាកដអ៊ីចឹង។ ខ្សែនេះនឹងត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំព័ទ្ធជុំវិញថ្គាមខាងក្រោយដើម្បីភ្ជាប់វាឱ្យនៅជាប់មួយកន្លែង។ យោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយបណ្តាលឱ្យ៖ ១. ពុល ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងតម្លៃថោកដែលអាចធ្វើឱ្យពុលបាន។ វត្ថុធាតុដើមទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និងលោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណីខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ ២. ធ្មេញពុក និងប្រែពណ៌ ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញតម្លៃថោកៗដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។ ៣....
ជឿថា គ្នាយើងគ្មាន អ្នកណាចង់ឲ្យធ្មេញលឿង ញញឹមចេញមកមិន ស្រស់ស្រាយទេ ហើយធ្មេញលឿងក៏មិនមែនជាបញ្ហាធំដុំដែរ គ្រាន់តែវាអាចធ្វើឲ្យយើងមិនមានទំនុក ចិត្តខ្លាំងពេលញញឹម បាក់សម្រស់តែប៉ុណ្ណឹង ។ម៉្យាងវិញទៀត ការសម្អាតធ្មេញឲ្យសឡើងវិញ ក៏តម្លៃអាចលើសពីការស្មាន យកល្អយើងអាចកម្ចាត់បញ្ហាធ្មេញលឿងជាមួយការតម ឬកាត់បន្ថយការញ៉ាំអាហារប៉ុន្មានខាងក្រោមនេះ ព្រោះវាធ្វើឲ្យធ្មេញឡើងពណ៌ស្រអាប់ខ្លាំង។ ១. កាហ្វេ ឬតែមិនថាយើងញ៉ាំកាហ្វេ តែ ឬក៏ភេសជ្ជៈ កំប៉ុងផ្សេងៗនោះទេ យើងនឹងប្រឈមនឹងការធ្វើឲ្យធ្មេញយើងឡើងពណ៌លឿង។...