ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ច្រានចោលការរំលាយសភាជាន់ទាប អំឡុងពេលសម័យប្រជុំសភា
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានច្រានចោលការរំលាយសភាជាន់ទាប នៃរបបដឹកនាំ ក្នុងអំឡុងពេលសម័យប្រជុំសភា ដែលកំពុងបន្តរហូតដល់ សប្តាហ៍ក្រោយ បន្ទាប់ពីគណបក្សប្រឆាំងដ៏សំខាន់ ទំនងជានឹងដាក់សំណើមិនទុកចិត្តប្រឆាំងនឹងគណៈរដ្ឋមន្ត្រីរបស់លោក។ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា តួនាទីរបស់រដ្ឋាភិបាលរបស់លោក គឺ “ដោះស្រាយបញ្ហាប្រឈម ដែលត្រូវបានពន្យារពេលរហូតមកដល់បច្ចុប្បន្ន” ហើយដោយផ្អែកលើទស្សនៈនោះ “ខ្ញុំមិនគិតអំពីការរំលាយសភាតំណាងរាស្រ្ត នៅចុងបញ្ចប់នៃសម័យប្រជុំសភាបច្ចុប្បន្ននោះទេ”...