ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីអ៊ីតាលី សុខចិត្តចុះចេញពីតំណែង
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Mario Draghi នាយករដ្ឋមន្ត្រីអ៊ីតាលី បានលាលែងពីតំណែងជាផ្លូវការ ដោយប្រគល់អាណត្តិរបស់លោក ទៅកាន់ដៃប្រធានាធិបតី និងបញ្ចប់រដ្ឋាភិបាល រួបរួមជាតិរបស់លោក បន្ទាប់ពីកាន់តំណែងរយៈពេល១៧ខែ ។ សេចក្តីថ្លែងការណ៍ពីអគ្គលេខាធិការ នៃប្រធានាធិបតី នៃសាធារណរដ្ឋ Ugo Zampetti...