ព័ត៌មានអន្តរជាតិ
នាវាចម្បាំងអាល្លឺម៉ង់ ធ្វើដំណើរឆ្ពោះទៅសមុទ្រចិនខាងត្បូង ស្របពេលមានភាពតានតឹង ជាមួយប៉េកាំង
បរទេស៖ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានបញ្ជូននាវាចម្បាំងមួយគ្រឿង មកកាន់ដែនសមុទ្រចិនខាងត្បូង សម្រាប់ជាលើកដំបូង ក្នុងរយៈពេលស្ទើរតែ២ទសវត្ស ដោយចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចផ្សេងទៀត ក្នុងការពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ ស្របពេលមានភាពភ័យខ្លាចកើនឡើង ជុំវិញមហិច្ឆតាទឹកដីរបស់ចិន។ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានអះអាងកម្មសិទ្ធិលើផ្នែកនៃដែនសមុទ្រចិនខាងត្បូង និងបានបង្កើតប៉ុស្តិ៍យោធានានា នៅលើកោះសិប្បនិម្មិត នៅក្នុងដែនទឹកដែលសម្បូរដោយឧស្ម័នធម្មជាតិ និងជាទីនេសាទត្រីដ៏ល្អនោះ។ កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងដំណើរបង្ហាញកម្លាំងប្រឆាំងនឹងការអះអាងកម្មសិទ្ធិទឹកដីរបស់ចិន ជាប្រក្រតីបានធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ ដោយនាវារបស់ពួកគេ បានបើកកាត់ក្បែរកោះមានជម្លោះមួយចំនួន...