ព័ត៌មានអន្តរជាតិ
អង់គ្លេស បញ្ជូននាវាចម្បាំង Royal Navy ទៅកាន់សមុទ្រខាងជើង ដើម្បីការពារខ្សែកាបក្រោមទឹក ពីផលប៉ះពាល់ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream
ឡុងដ៌៖ ក្រសួងការពារជាតិអង់គ្លេសបានឲ្យដឹងថា ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធក្រោមទឹក បន្ទាប់ពីការវាយប្រហារលើបំពង់បង្ហូរ Nord Stream នាវាចម្បាំង Royal Navy ត្រូវបានបញ្ជូនទៅសមុទ្រខាងជើង។ នៅក្នុងកិច្ចប្រជុំវិបត្តិនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើងកាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិ Ben Wallace បានពិភាក្សាអំពីការឆ្លើយតបផ្នែកសន្តិសុខ ដែលសម្របសម្រួល រួមទាំងការកើនឡើងវត្តមានដែនសមុទ្រផងដែរ។ ក្រសួងបានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ក្រុមនេះបានថ្កោលទោសការវាយប្រហារយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន...