ព័ត៌មានអន្តរជាតិ
នាវាឆ្មាំសមុទ្រចិន បន្ដសកម្មភាពរំលោភ ចូលដែនសមុទ្រជប៉ុន ក្បែរប្រជុំកោះសេនកាគូ
តូក្យូ៖ ឆ្មាំឆ្នេរសមុទ្រជប៉ុន បានឲ្យដឹងថា នាវាឆ្មាំសមុទ្រចិន នៅព្រឹកថ្ងៃអង្គារនេះ បានចូលក្នុងដែនទឹករបស់ជប៉ុន ម្តងទៀតនៅជិតប្រជុំកោះសេនកាគូ ដែលទាមទារដោយចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ទោះបីជាមានការតវ៉ាពីរដ្ឋាភិបាលជប៉ុន កាលពីថ្ងៃច័ន្ទ ជុំវិញការលុកលុយ ស្រដៀងនឹងនាវាចិនក៏ដោយ ក៏នាវាឆ្មាំឆ្នេរសមុទ្រចិន ២ គ្រឿងបានលុកលុយ ចូលទៅក្នុងដែនទឹក ក្បែរក្រុមប្រជុំកោះ ដែលគ្មានមនុស្សរស់ នៅក្នុងសមុទ្រចិនខាងកើត ប្រហែលម៉ោង...