វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ថា បញ្ជាការដ្ឋានកណ្តាលរបស់យោធាអាមេរិក បានប្រកាសលទ្ធផលនៃការស៊ើបអង្កេតផ្នែកកោសល្យវិច្ច័យរបស់ខ្លួនចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីសប្តាហ៍ វាយប្រហារមកលើនាវាដឹកប្រេងនៅឯនាយសមុទ្រអូម៉ង់នោះ ។ បញ្ជាការដ្ឋានខាងលើបានឲ្យដឹងថា អ្នកជំនាញគ្រឿងផ្ទុះបានសន្និដ្ឋានថា យានគ្មានមនុស្សបើកលើអាកាស ហៅកាត់ថា (UAV) ត្រូវបានផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ ។ ភស្តុតាងត្រូវបានចែករំលែកជាមួយអ្នកជំនាញខាងជំណាញបំផ្ទុះនៅចក្រភពអង់គ្លេស និងអ៊ីស្រាអ៊ែល ដែលបានយល់ស្របជាមួយនឹងការរកឃើញនេះ ។ ការវាយប្រហារមកលើនាវា...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ របស់អង់គ្លេស និងសហរដ្ឋអាមេរិក ទាក់ទងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេង ដែលគ្រប់គ្រងដោយ អ៊ីស្រាអែល នៅភាគខាងជើង នៃសមុទ្រអារ៉ាប់ ហើយបានព្រមានថា ខ្លួននឹងឆ្លើយតបភ្លាមៗ និងយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់ដែលអាចកើតមាន” ។ លោក Saeed Khatibzadeh អ្នកនាំពាក្យក្រសួងនេះ ត្រូវបានដកស្រង់សម្តីដោយគេហទំព័រផ្លូវការរបស់ក្រសួងថា“ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការការពារសន្តិសុខ...