ព័ត៌មានអន្តរជាតិ
ចិននិយាយថា នឹងលើកកម្ពស់ការដឹកនាំ បក្សកុម្មុយនិស្តនៅតំបន់ទីបេ
បរទេស៖ មន្ត្រីជាន់ខ្ពស់ចិនប្រចាំនៅតំបន់ទីបេ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិន នឹងធ្វើការលើកកម្ពស់ការដឹកនាំ របស់បក្សកុម្មុយនិស្តនៅតំបន់ទីបេ ដើម្បីពង្រឹងបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ច និងណែនាំសង្គមទីបេ ដោយអនុលោមតាមលទ្ធិសង្គមនិយម។ កងទ័ពចិនបានចូលក្នុងតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥០ ហើយមួយឆ្នាំក្រោយមក រដ្ឋាភិបាលចិន បានទទួលបានការគ្រប់គ្រង ជាផ្លូវការលើតំបន់នោះ និងអ្នកទីបេដែលជឿមុតមាំលើព្រះពុទ្ធសាសនា។ ចំណែកសម្តេចសង្ឃ ដាឡៃឡាម៉ា បានភៀសព្រះអង្គចេញពីតំបន់ទីបេ នៅក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរមួយ...