Event
តើបច្ចេកវិទ្យាឌីជីថល ជួយអ្វីខ្លះដល់សាលារៀន ក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩
កណ្ដាល៖ កាលពីមុន វិទ្យាល័យ ហ៊ុន សែន សេរីភាព មិនធ្លាប់បានប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលសោះឡើយ រហូតដល់ពេលផ្ទុះឡើង ជំងឺរាតត្បាតកូវីដ-១៩ ដែលនាំឲ្យសាលារៀនបិទទ្វារ នៅឆ្នាំ២០២០ ។ ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ការបង្រៀនត្រូវបានធ្វើតាមអនឡាញ ហើយសាលាបានចាប់ផ្ដើម ប្រើប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន (SIS) ដែលបង្កើតឡើងនិងដាក់ឲ្យប្រើប្រាស់ដោយក្រុមហ៊ុន មិត្តហ្វូន សម្រាប់សាលារៀននៅទូទាំងប្រទេស ដើម្បីបម្រើដល់សកម្មភាពរៀន...