ព្រឹត្តិការណ៍
វត្ថុបុរាណចំនួន១៤រូប ក្នុងនោះ រូបចម្លាក់ទេពស្រី ព្រះកេសព្រះលោកេសូរ និងបដិមាព្រះលោកេសូរ នឹងវិលមកកម្ពុជាវិញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេល ជាច្រើនឆ្នាំជាមួយអាជ្ញាធរអាមេរិក វត្ថុបុរាណខ្មែរចំនួន ១៤រូប នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ។ ក្នុងចំណោមវត្ថុបុរាណទាំង១៤រូប ដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ ស.វទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយកនៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយនៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ...