មនុស្សជាច្រើនដឹងត្រឹមថា អ្នកដែលមានបបូរមាត់ស្លេកស្លាំង ច្បាស់ជាមានជំងឺអ្វីមួយជាពុំខាន។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ពណ៌បបូរមាត់ផ្សេងៗទៀត អាចបញ្ជាក់ពីបញ្ហាសុខភាពឡើយ។ បបូរមាត់ក្រហមខ្លាំងបបូរមាត់មានពណ៌ក្រហមខ្លាំង មិនមែនជាសញ្ញាល្អនោះទេ មានន័យថា ថ្លើម និងលំពែងរបស់អ្នកកំពុងតែទទួលរងនូវសម្ពាធ។ កត្តាមួយនេះអាចនាំឲ្យ មានក្លិនមាត់មិនល្អ និងចំណង់អាហារច្រើន។ តើអ្នកគួរធ្វើអ្វី?អ្នកគួរបរិភោគអាហារអត់ដូចជា តែ ឬម្រះ… ជាដើម ហើយព្យាយាមចូលគេងពីប្រលប់ និងជៀសវាងសកម្មភាពស្ត្រេស ដើម្បីរាងកាយឆាប់ជាសះស្បើយ។ បបូរមាត់ពណ៌ស្វាយជាធម្មតាក្នុងខែរងារបបូរមាត់...
បបូរមាត់របកគឺជារឿងខ្មាស់គេមួយ។ បបូរមាត់របកអាចក្លាយជា បបូរមាត់ប្រេះហើយ អ្នកនឹងកាន់តែខ្មាស់គេ ប្រសិនបើអ្នកមិនខ្វល់ពីវា។ វាអាចឈឺនិងចេញឈាម។ សំណាងល្អដែលមានវិធីព្យាបាលជាច្រើន សម្រាប់អ្នកមានបបូរមាត់របក ឬ ប្រេះ។ មូលហេតុ-បបូរមាត់របក ឬ ប្រេះ មកពីមូលហេតុមួយចំនួន។ បបូរមាត់របស់អ្នកងាយនឹងស្ងួត ដោយសារវាមិនផលិតប្រេង ដូចផ្នែកផ្សេងទៀតនៃរាងកាយ។ ការទទួលទានទឹកតិចឬសកម្មភាពដែល ទាក់ទងនឹងការហាត់ប្រាណ អាចធ្វើឱ្យបបូរមាត់ងាយនឹងស្ងួត។ អាកាសធាតុក៏អាចមានឥទ្ធិពល លើសំណើមបបូរមាត់ដែរ។...