សិល្បៈ និង កម្សាន្ត
តើពិតឬទេ ដែលល្បីតគ្នាថា មានបាតព្រះហស្ថព្រះយូឡាយ ដ៏ធំសម្បើមមួយ មើលឃើញពីផ្កាយរណប
បាតព្រះហស្ត ឬនិយាយស្រួលស្ដាប់ ថាបាតដៃ ព្រះពុទ្ធដ៏ធំសម្បើមមួយ ត្រូវបានឆ្លុះឃើញពីផ្កាយរណប តាមរយៈកម្មវិធី Google Earth លាតសន្ធឹងលើវាលលំហដ៏ធំល្វឹងល្វើយ។ បាតដៃព្រះនេះត្រូវបានធ្វើពីស្មៅ មានទំហំ៤ម៉ឺនម៉ែត្រការ៉េ ឬស្មើហ្នឹងទីលានបាល់ទាត់៦បូកបញ្ចូលគ្នា។ ទីនោះស្ថិតនៅក្នុងទីក្រុង Erenhot ស្ថិតក្នុងតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។ បាតដៃព្រះគឺជាស្នាដៃសិល្បៈ ដែលធ្វើឡើងសម្រាប់ការថតពីលើ។ អ្នកទេសចរមិនអាចមើលឃើញ ដោយភ្នែកទទេបានឡើយ...