ព័ត៌មានអន្តរជាតិ
ឃើញស្លាប់រាល់ថ្ងៃ តែបាតុកររាប់ពាន់នាក់ហូឡង់ នៅតែមិនព្រមពាក់ម៉ាស់ ហើយប្រមូលផ្ដុំ ប្រឆាំងការបិទខ្ទប់
ប៉ូលិសប្រឆាំងកុបកម្ម បានព្យាយាម បំបែកបាតុករហូឡង់ រាប់ពាន់នាក់ ខណៈហ្វូងមនុស្សបានប្រមូលផ្តុំគ្នា នៅទីក្រុងអាំស្ទើដាំដើម្បីប្រឆាំងនឹងការបិទខ្ទប់ ទប់ស្កាត់កូវីដ និងវិធានការចាក់វ៉ាក់សាំង នៅក្នុងប្រទេសហូឡង់។ ក្រុមបាតុករ ដែលភាគច្រើនមិនពាក់ម៉ាស់ និងមិនអើពើនឹងគោលការណ៍ណែនាំ ពីការរក្សាគម្លាតសង្គម បានផ្គើននឹងការហាមប្រាមរបស់រដ្ឋាភិបាល ចំពោះការតវ៉ានេះ ដោយសារតែការបារម្ភថា បាតុករមួយចំនួនប្រហែលជា មានគម្រោងចូលរួម រៀបចំអំពើហិង្សា។ យ៉ាងហោចណាស់មនុស្ស ៣០នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា...