បច្ចេកវិទ្យា
ឡានបាត់ទឹក កុំគិតថា ជារឿងធម្មតា ហើយកុំចេះតែចាក់ទឹកថែមឱ្យសោះ ប្រយ័ត្នខូចឡានកណ្តាលផ្លូវ
ម្ចាស់រថយន្តភាគច្រើនហើយ សុទ្ធតែបានជួបបញ្ហាបាត់ទឹក ដោយអ្នកខ្លះបានយកចូលការ៉ាស់ជួសជុលត្រឹមត្រូវ ទាន់ពេលវេលា តែអ្នកខ្លះគិតថា វាជារឿងធម្មតានិងមិនបានចាប់អារម្មណ៍ទៅទៀត ដោយគេគិតថា គ្រាន់តែចាក់ទឹកថែម រួចជាស្រេច។ ធ្វើបែបនេះ បើជិះផ្លូវឆ្ងាយ អាចឱ្យរថយន្តអស់ទឹក ដោយមិនដឹងខ្លួន បណ្តាលឱ្យខូចរថយន្តកណ្តាលផ្លូវតែម្តង ។ ប្រព័ន្ធទឹក មានតួនាទីសំខាន់ណាស់ ក្នុងការទប់កម្តៅម៉ាស៊ីនមិនឱ្យឡើងហួសកំណត់។ ជាទូទៅ ប្រសិនបើប្រព័ន្ធទឹក ឬម៉ាស៊ីន មិនមានបញ្ហាអ្វីទេនោះ...