ព័ត៌មានអន្តរជាតិ
កុមារអាមេរិក ជាង១៤ម៉ឺននាក់ បាត់បង់ឪពុកម្តាយ អំឡុងពេលកូវីដ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កុមារនៅអាមេរិកប្រមាណជាជាង ១៤ម៉ឺននាក់ បានបាត់បង់ជីវិតឪពុកម្តាយ ឬអាណាព្យាបាល នៅអំឡុងពេលកូវីដ។ ជាការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងដោយ Business Insider បានបន្តទៀតថាតួលេខ គឺបានបង្ហាញថាកុមារម្នាក់ ក្នុងចំណោមកុមារ៥០០នាក់នៅទូទាំងអាមេរិក គឺបានទទួលរងនូវសោកនាដកម្មបែបនេះ ហើយស្ថានភាពនេះនឹងអាចបណ្តាលឲ្យទៅជា បញ្ហាផ្លូវចិត្តនិងបញ្ហាហិរញ្ញវត្ថុ។ ទិន្នន័យនេះក៏បង្ហាញផងដែរ អំពីភាពខុសគ្នាខ្លាំងតាមរយៈជាតិសាសន៍ និងពណ៍សំបុរ ដោយកុមារភាគច្រើនប្រហែល ៦៥ភាគរយជាសមាជិក...