ក្រុមអ្នកជំនាញ ជួសជុលនៅខឿនរួតទី១ របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើ តាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង ៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួន នៅជ្រុងនិរតីនៃប្រាសាទបាយ័ន។ ប៉ុន្តែចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថា មានប្រភពមកពីណានៅឡើយ ។ បុគ្គលិកជួសជុលប្រាសាទ របស់អាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញរកថ្ម...
ប្រាសាទបាយ័ន បានបង្ហាញខ្លួនជាមួយការ ទាក់ទាញថតរូបបែបថ្មី ពោលគឺប្រាសាទនេះ នឹងក្លាយជាទីកន្លែងថតរូប ដ៏ទាក់ទាញនូវចំណាំងផ្លាតមកក្នុស្រះទឹក ។ គួរដឹងថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានស្តារស្រះទឹកនេះឡើងវិញ ដោយរុះរើផ្ទាំងថ្មជាច្រើនម៉ឺនដុំចេញ ដែលស្ថិតនៅភាគខាងកើតនៃប្រាសាទបាយ័ន ។ ការរុះរើបំណែកថ្ម នៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុក នៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២ នៅភាគខាងកើតប្រាសាទ...