ព្រឹត្តិការណ៍
ឥណ្ឌូនេស៊ី ប្រឹងពង្រឹងវិស័យទេសចរនៅក្នុង ខេត្តស៊ូម៉ាត្រាខាងលិច ឱ្យខ្លាំងដូចខេត្ត បាលី
ប្រជាជនភាគច្រើន និយាយដល់ប្រទេសឥណ្ឌូនេស៊ី ភាគច្រើននឹងនឹកគិតឃើញមុនគេ តំបន់ទេសចរល្បីបំផុតគឺ កោះបាលី ប៉ុន្តែស្របពេលគ្នានេះគេបានរំលង និងមិនទាន់បានស្គាល់តំបន់ទេសចរច្រើនផ្សេងទៀតដូចជាតំបន់ទេសចរវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ នៅខេត្តស៊ូម៉ាខាងលិច របស់ប្រទេសដែលមានសក្ដានុពល រ៉ែប្រេង និងដូងប្រេង មួយនេះ។ ដើម្បីជម្រុញវិស័យទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងគ្រប់ទីកន្លែង ស្ថាតទូតឥណ្ឌូនេស៊ីនៅកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មាន៧រូប ៧ស្ថាប័នផ្សេងគ្នា និងមកពី២ប្រទេសផ្សេងគ្នា គឺកម្ពុជា៤រូប និងឡាវ៣រូប ដើម្បីឈ្វេងយល់...