ប្លែកៗ
អាល្លឺម៉ង់៖ បុរសម្នាក់សម្លាប់ប្រពន្ធ និងកូន៣នាក់របស់ខ្លួន ដោយសារតែបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្លែងក្លាយ
បរទេស៖ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា សំបុត្រអត្តឃាតដែលបន្សល់ទុកដោយបុរសម្នាក់នៅប្រទេសអាល្លឺម៉ង់ ដែលបានសម្លាប់ប្រពន្ធ និងកូនបីនាក់របស់ខ្លួន មុនពេលបុរសរូបនោះសម្លាប់ខ្លួនឯង បានអះអាងថា គាត់ខ្លាចគាត់ត្រូវចាប់ខ្លួន ហើយកូនរបស់គាត់ត្រូវបានគេយកទៅឆ្ងាយ ជុំវិញបញ្ហានៃបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ក្លែងក្លាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ រដ្ឋអាជ្ញាអាល្លឺម៉ង់បានបង្ហាញពីហេតុផលដែលអាចកើតមាននៅពីក្រោយករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតមួយ ដែលបានបង្កការភ្ញាក់ផ្អើលនៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍។ សាកសពសមាជិកគ្រួសារចំនួន...