Event
គម្រោងបុរីអឹមអិលបើកលក់ជាផ្លូវការនឹងចូលរួមប្រែក្លាយមុខមាត់ខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ
ខេត្តព្រះសីហនុៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថ្លែងនូវការអបអរសាទរ និងកោតសសើរចំពោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក និងក្រុមហ៊ុន អ៊ីសធើន ហៅស៍ រៀល អ៊ីស្ទេត ឯ.កបានរួមគ្នាបណ្ដាក់ទុនវិនិយោគ ធ្វើអាជីវកម្មលើលំនៅដ្ឋានដ៏ប្រណិតនៅក្នុងខេត្តព្រះសីហនុ។ សម្តេចបានចាត់ទុកការអភិវឌ្ឍបុរីនេះ ជាការរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល...