Event
គម្រោងបុរី អឹមអិល ពង្រីកខ្លួនមកកាន់តំបន់ពាណិជ្ជកម្ម នៃសក្តានុពលកណ្តាលរាជធានីភ្នំពេញ
ភ្នំពេញ៖ ជាមួយនឹងចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ អ្នកអភិវឌ្ឍន៍គម្រោងបុរី អឹមអិល បានចាប់ផ្តើមពង្រីកគម្រោងថ្មីរបស់ខ្លួន មកកៀកនឹងកណ្តាលរាជធានីភ្នំពេញ ស្ថិតនៅក្បែរមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។ ការពង្រីកខ្លួនរបស់គម្រោងបុរីនេះ កើតមានឡើងស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា បានវិលមកកាន់សភាពដូចមុនវិបត្តិកូវីដ១៩ ចំណូលប្រជាពលរដ្ឋកើនឡើង ស្របតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងរង្វង់ ៦,៣ភាគរយ នៅក្នុងឆ្នាំ២០២៥ នេះ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...