ព័ត៌មានអន្តរជាតិ
អ្នកបុរាណវិទូ រកឃើញផ្ទះ១៣០ នៅជុំវិញបូជនីយដ្ឋាន យុគសំរិទ្ធមួយ បង្ហាញសហគមន៍មួយ រស់នៅកន្លែងធ្វើពិធីសាសនា
អាល្លឺម៉ង់៖ ក្រោយពីស្វែងយល់ពីអាថ៌កំបាំង នៃប្រាសាទ Stonehenge របស់អាល្លឺម៉ង់នោះ អ្នកបុរាណវិទ្យាបានរកឃើញ លំនៅដ្ឋានចំនួន ១៣០ នៅបូជនីយដ្ឋាន យុគសម័យសំរិទ្ធមួយ ដោយលើកឡើងថា មានសហគមន៍មួយ រស់នៅជុំវិញប្រាសាទ Stonehenge របស់អាល្លឺម៉ង់ សម្រាប់ធ្វើពិធីសាសនា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កន្លែងបុរាណវិទ្យាស្ថិតនៅក្នុងភូមិ Pömmelte ចម្ងាយ១៣៧គីឡូម៉ែត្រ ពីទីក្រុងប៊ែកឡាំង...