ព័ត៌មានអន្តរជាតិ
រុស្ស៊ី នឹងដើរចេញ ពីសន្ធិសញ្ញា បើកចំហរជើងមេឃ នៅថ្ងៃទី១៨ ខែធ្នូ និងទុក ឲ្យអាមេរិក ទទួលខុសត្រូវ
ម៉ូស្គូ ៖ ក្រសួងការបរទេស រុស្ស៊ី បានប្រកាស នៅថ្ងៃសុក្រម្សិលមិញនេះឲ្យដឹងថា ប្រទេសនេះ នឹងដកខ្លួន ចេញជាផ្លូវការ ពីសន្ធិសញ្ញា លំហជើងមេឃនៅថ្ងៃទី១៨ ខែធ្នូឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានជូនដំណឹង ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៃការដកខ្លួនរបស់រុស្ស៊ី នៅថ្ងៃសុក្រម្សិលមិញនេះ ហើយសេចក្តីសម្រេច នឹងចូលជាធរមាន...