ប្លែកៗ
បើកឡានផ្លូវឆ្ងាយម្តងៗ ធុញបំផុតគឺងងុយដេកខ្លាំង តែអាចសាកប៉ុន្មានវិធីនេះ ក្រែងលោជួយបាន!
បញ្ហាធំបំផុតរបស់អ្នកបើកបររថយន្ត គឺងងុយដេករាល់ពេលបើកផ្លូវឆ្ងាយម្តងៗ ដែលវាពិតជាពិបាកមែនទែន។ ដើម្បីដោះទ័លរឿងនេះម្តងៗ តៃកុងនីមួយៗតែងប្រើវិធីសាស្រ្តផ្សេងៗគ្នា ដូចជាបើកកញ្ចក់បង្អួច បើកចម្រៀងឱ្យលឺៗខ្លាំង ឬនិយាយទូរសព្ទជាដើម តែធ្វើបែបនេះអាចប្រឈមនឹងគ្រោះថ្នាក់ទៅវិញទេ។ ខាងក្រោមនេះ គឺជាគន្លឹះខ្លះៗ ដែលជាការណែនាំពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់អាមេរិក៖ -កុំផឹកគ្រឿងស្រវឹង ហើយបើកបរ ព្រោះថាគ្រឿងស្រវឹងនឹងកាត់បន្ថយសមត្ថភាពបើកបររបស់អ្នក ហើយពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ វាក៏ខុសច្បាប់ក្នុងការបើកបរផងដែរ។ -បើអាច គួរកុំព្យាយាមបើកផ្លូវឆ្ងាយតែឯង។ គួរមានអ្នករួមដំណើរយ៉ាងហោចណាស់ឱ្យបានម្នាក់ទៀតដែរ គ្រាន់ជជែកគ្នាលេង...