ព័ត៌មានអន្តរជាតិ
រុស្ស៊ី និងបេឡារុស គ្រោងធ្វើសហសមយុទ្ធយោធា នៅខែក្រោយ
បរទេស៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស នឹងប្រារព្ធធ្វើសហសមយុទ្ធយោធា នៅក្នុងខែកុម្ភៈ ស្របពេលមានភាពតានតឹង កំពុងតែកើនកម្តៅខ្លាំងឡើង រវាងលោកខាងកើត និងលោកខាងលិច ជុំវិញរឿងប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធ របស់ប្រទេសបេឡារុស នាពេលថ្មីៗនេះ បានធ្វើឲ្យលោកខាងលិចនិងទីក្រុងគៀវ មានក្តីព្រួយបារម្ភ ដោយប្រមូលផ្តុំកងទ័ពនៅជិតព្រំដែន នៃប្រទេសអ៊ុយក្រែន...