បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាស នូវសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យពលរដ្ឋអាមេរិក ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសបេឡារូស គួរតែចាកចេញភ្លាមៗព្រោះថា ប្រទេសជិតខាងរបស់បេឡារូស ចាប់ផ្តើមបិទព្រំដែនជាបន្តបន្ទាប់គ្នាក្នុងពេលចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសលីទុយអានី កាលពីថ្ងៃទី១៨ខែសីហាបានប្រកាសបិទច្រកព្រំដែនចំនួនជាមួយនឹងបេឡារូស ហើយជឿជាក់ថា ជាបន្តបន្ទាប់ទាំងប្រទេសប៉ូឡូញ និងឡាតវៀ ក៏នឹងសម្រេចចិត្តធ្វើដូចគ្នានេះដែរ។ លើសពីនេះសេចក្តីប្រកាសដដែលក៏បានលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិក ត្រូវតែធ្វើដំណើរតាមផ្លូវគោកផងនៅតាមច្រកផ្លូវដែលនៅសល់ហើយក៏ពីព្រោះថាប្រទេសប៉ូឡូញ បានប្រកាសបិទច្រកអាកាសរួចរាល់ហើយទាំងជាមួយនឹងរុស្សី និងអ៊ុយក្រែន ផង។...
បរទេស៖ប្រធានាធិបតី នៃប្រទេសបេឡារុស លោក Alexander Lukashenko ចង់បានប្រព័ន្ធមីស៊ីលសមត្ថភាពនុយក្លេអ៊ែ Iskander របស់រុស្ស៊ី យកទៅដាក់ពង្រាយ នៅក្នុងភាគខាងត្បូង និងភាគខាងលិច នៃប្រទេស នេះបើយោងតាមសម្តីរបស់លោក នៅក្នុងបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្តីការពារជាតិ ដែលបោះពុម្ពផ្សាយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ។ លោក Alexander Lukashenko បានមានប្រសាសន៍ប្រាប់ទស្សនាវដ្ដី National...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសប៉ូឡូញ នៅថ្ងៃពុធនេះបានប្រកាសថា យោធារបស់ខ្លួន នៅពេលនេះមានចំនួន៦០០០នាក់ហើយ ដែលកំពុងមានវត្តមាន នៅព្រំដែនក្បែរទៅនឹង ប្រទេសបេឡារូស ដើម្បីរឹតបន្តឹងសន្តិសុខ ជាពិសេសប្រឈមមុខ នឹងបញ្ហាអន្តោប្រវេសខុសច្បាប់។ ការដាក់ពង្រាយទ័ពចុងក្រោយនេះ ធ្វើឡើងដល់ទៅ២ដង នៅក្រោយពេលដែល រដ្ឋមន្ត្រីការពារជាតិ លោក Mariusz Blaszczak កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ បានអះអាងថាចំនួនយោធា នៅព្រំដែនបេឡារូស...