សេដ្ឋកិច្ច
បើសិនជា ការបំបែកក្បាលដី មិនបានត្រឹមត្រូវទៅឱ្យតិថិជននឹង ប្រឈមហានិភ័យអ្វីខ្លះ?
ភ្នំពេញៈ ជារឿយៗការទិញ-លក់ដីពុះឡូតិ៍ តែងត្រូវបានអ្នកជំនាញ ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីប្រកាស និងព្រមានជាហូរហែរដល់អ្នកទិញ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ ជៀសវាងកើតមានហានិភ័យនានា ដែលប្រាសចាកពីច្បាប់អនុញ្ញាត ជាពិសេសការបំបែបក្បាលដី និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ មិនបានត្រឹមត្រូវតែម្ដង។ តើការបំបែកក្បាលដី ឬចេញប្លង់កម្មសិទ្ធិខុសនីតិវិធីច្បាប់ នឹងកើតមានបញ្ហាបែបណា?អ្នកជំនាញផ្នែកលក់ដីឡូតិ៍នៅស្រុកអង្គស្នួល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលជាតំបន់កំពុងមានការផុសផុលយ៉ាងខ្លាំង លើការពុះដីឡូតិ៍លក់ បានមានប្រសាសន៍ឲ្យដឹងថា ជាទូទៅចំពោះការពុះដីឡូតិ៍លក់ ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍត្រូវទទួលខុសត្រូវ...