សិល្បៈ និង កម្សាន្ត
ការស្លាប់របស់ ប៉ាវចិន ពុំមានមូលហេតុច្បាស់លាស់ ហើយឆ្អឹងរបស់លោកត្រូវពង្រាយពាសពេញផ្ទៃប្រទេស
ប៉ាវចិន (Bao Zheng) គឺជាបុគ្គលដ៏ល្បីមួយរូបនៅក្នុងទំព័រប្រវត្តិសាស្ត្ររបស់ប្រទេសចិន ហើយមកទល់នឹងបច្ចុប្បន្នក៏មានការយករឿងរ៉ាវខ្លះៗរបស់លោកមកថតជាខ្សែភាពយន្តជាហូរហែផងដែរ។ ការស្លាប់របស់ ប៉ាវចិន ពុំមានមូលហេតុច្បាស់លាស់ឡើយ ហើយបំណែកឆ្អឹងរបស់មន្ត្រីជំនាន់រាជ្ជកាលសុងរូបនេះ ក៏ត្រូវបានក្រុមគ្រួសារដាក់ពង្រាយពាសពេញផ្ទៃប្រទេសផងដែរ។ ទទួលមរណភាពនៅអាយុ៦៤ឆ្នាំ កាលពីខែកក្កដា ឆ្នាំ១០៦២ លោកម្ចាស់ ប៉ាវ ត្រូវគ្រួសារយកទៅបញ្ចុះនៅឯស្រុក Daxingji។ ពាក្យចចាមអារ៉ាមតៗគ្នា បាននិយាយថា លោកត្រូវគេបំពុលឲ្យស្លាប់ ព្រោះតែលោកជាមន្ត្រីកាត់ក្ដីស្មោះត្រង់ ដែលប្រឆាំងនឹងអំពើពុករលួយនៅក្នុងរាជ្ជកាល...