ព័ត៌មានអន្តរជាតិ
ប៉ូលិសជប៉ុន ចាប់ខ្លួនជនជាតិស្រីលង្កា ៤នាក់ពីបទលួចរថយន្តជាង ១០០គ្រឿង នៅខេត្តចំនួន ៥
តូក្យូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការស៊ើបអង្កេតរួមគ្នាដោយប៉ូលីសខេត្ត Ibaraki និង Chiba លើជនបរទេស ៤ នាក់រស់នៅខេត្ត Ibaraki របស់ប្រទេសជប៉ុនត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទលួចរថយន្តជាង ១០០ គ្រឿង។ យោងតាមក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថា បុរសទាំង ៤នាក់ ដែលជាជនជាតិស្រីលង្កាបានប្រព្រឹត្តអំពើប្លន់ ជាបន្តបន្ទាប់នៅចន្លោះខែធ្នូ...