សុខភាព និង ផ្លូវភេទ
គេងស្រមុក អាចធ្វើអោយប៉ះពាល់ដល់សុខភាព ទាំងបុរស ស្ត្រី
សំឡេងស្រមុកបណ្តាលមកពីផ្លូវដង្ហើមត្រូវរាំងស្ទះ ខណៈគេងលក់ អាចមកពីគេងផ្ងារហើយអណ្តាតធ្លាក់មកខាងក្រោម ព្រមទាំងខ្លាញ់ស្ទះបំពង់ក សម្រាប់អ្នកធាត់។ ចំពោះអ្នកស្គមក៏អាចស្រមុកដែរ ប្រសិនបើកន្លើតវែងខុសប្រក្រតីហើយមនុស្សដែលមានផ្លូវដង្ហើមតូចចង្អៀត នឹងកាន់តែស្រមុកខ្លាំង។ ការគេងស្រមុក មិនត្រឹមតែរំខានអ្នកជិតខាងទេ តែថែមទាំងនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងទៀតផង ប្រសិនជា ការស្រមុក បែបឈប់ដកដង្ហើម ដែលនាំឲ្យរាងកាយខ្វះអុកស៊ីសែនមួយរយៈពេលខ្លី បេះដូងខ្វះឈាមនឹងលោតខុសចង្វាក់ កើតជម្ងឺសួត និងជម្ងឺសរសៃឈាមខួរក្បាល។ មនុស្សស្រមុកបែបលែងដកដង្ហើម តែងតែស្ងាបងងុយគេងនៅពេលថ្ងៃ រាងកាយហាក់ដូចជាមិនបានសម្រាក គេងមិនលក់...