ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំកំពូលលើកទីពីរដែលហៅថា “កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ” រៀបចំដោយភាគីសហរដ្ឋអាមេរិក គឺអំពីការសម្រេចបាននូវគោល បំណងអាត្មានិយមរបស់ខ្លួន ពង្រីកការគ្របដណ្តប់នៃច្បាប់ ដែលកំណត់ដោយសហរដ្ឋអាមេរិក និងធ្វើឱ្យមានការបែកបាក់ និងការប្រឈមមុខដាក់គ្នា នៅលើពិភពលោក។ អ្នកនាំពាក្យលោកស្រី Mao Ning បានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ ដើម្បីគូសបន្ទាត់រវាងប្រទេសនានាក្នុងពិភពលោក ស្របតាមលក្ខណៈវិនិច្ឆ័យរបស់សហរដ្ឋអាមេរិក និងជ្រៀតជ្រែកក្នុងកិច្ចការរបស់ពួកគេ...
បាងកក៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី នៅថ្ងៃពុធនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ដែលជាអ្នកដឹកនាំប្រទេសថៃ ក្រោយរដ្ឋប្រហារយោធានោះ បានអះអាងថាមេដឹកនាំ យោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បានផ្ញើសំបុត្រមួយច្បាប់ដើម្បីសុំឲ្យថៃ ជួយគាំទ្រផ្នែកកិច្ចការងារប្រជាធិបតេយ្យ។ លោក Prayut ដែលបានធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសថៃទំលាក់ នាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៤មកដល់ពេលនេះនៅ តែបន្តដឹកនាំប្រទេសនៅឡើយ...