ព័ត៌មានអន្តរជាតិ
ទីក្រុងមួយនៅកាណាដា កំពុងពិចារណាយកពន្ធ លើទឹកភ្លៀង
រដ្ឋបាលទីក្រុង Toronto នៅប្រទេសកាណាដា កំពុងពិចារណាយកពន្ធលើទឹកភ្លៀងពីប្រជាជនខ្លួន។ កាលពីខែមីនាកន្លងទៅ រដ្ឋបាលទីក្រុង Toronto ក្រោមការដឹកនាំរបស់អភិបាលក្រុង លោកស្រី Olivia Chow កំពុងសិក្សាពីលទ្ធភាពដើម្បីពិចារណាប្រមូលថ្លៃលើបរិមាណទឹកភ្លៀង និងទឹកកករលាយដែលហូរចេញពីដំបូលផ្ទះរបស់ប្រជាជននៅទីក្រុងរបស់ខ្លួន។ គម្រោងមួយនេះមានឈ្មោះថា Stormwater Charge។ មជ្ឈដ្ឋានទូទៅមួយចំនួននៅប្រទេសកាណាដា បានហៅគម្រោងនេះថាពន្ធលើទឹកភ្លៀង។ លោកស្រី Olivia Chow អភិបាលក្រុង...