ព័ត៌មានអន្តរជាតិ
អាមេរិក បង្ហាញមន្ទិលសង្ស័យស្តីពី កងទ័ពរក្សាសន្តិភាពដឹកនាំ ដោយរុស្ស៊ី នៅក្នុងប្រទេសកាហ្សាក់ស្ថាន
បរទេស៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះបាននិយាយថា សហរដ្ឋអាមេរិក កំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសេចក្តីរាយការណ៍ដែលថា កងកម្លាំងរក្សាសន្តិភាព របស់អង្គការសន្ធិសញ្ញាសន្តិសុខរួម ដឹកនាំដោយរុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់ ប្រទេសកាហ្សាក់ស្ថាន និងលើកជាសំនួរថា តើកងទ័ពទាំងនោះ ត្រូវបានអញ្ជើញដោយ ស្របច្បាប់ដែរឬទេ ។ នៅក្នុងសន្និសីទកាសែតមួយ លេខាធិការព័ត៌មានរបស់សេតវិមាន លោក Jen Psaki បាននិយាយប្រាប់យ៉ាងដូច្នេះថា...