ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីប្រកាសបញ្ចប់ ប្រតិបត្តិការយោធាដ៏ធំ នៅអាហ្វ្រិកខាងលិច
បរទេស៖ ប្រធានាធិបតីបារំាង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានប្រកាសពីការផ្លាស់ប្តូរដ៏ចម្បង ក្នុងការចូលរួមយោធារបស់ប្រទេសបារាំង នៅក្នុងតំបន់អាហ្វ្រិកខាងលិច បញ្ចប់ប្រតិបត្តិការដ៏ធំ ស្របពេលដែលក្តីព្រួយបារម្ភពីសន្តិសុខកើនឡើង។ ប្រទេសបារាំង មានទាហានប្រហែល៥.១០០នាក់ ឈរជើងនៅទូទាំងតំបន់អាហ្វ្រិកខាងលិច ជាផ្នែកនៃប្រតិបត្តិការ Operation Barkhane ផ្តោតលើទប់ស្កាត់ការបះបោរ នៅប្រទេសម៉ាលីនិងប្រទេសបួគីណាហ្វាសូ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់ថាកងទ័ព ចំនួនប៉ុន្មាននឹងនៅបន្ត...