បរទេស៖ សហភាពអារ៉ាប់រួម នៅថ្ងៃសុក្រនេះ បានដាក់បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន៨០គ្រឿង និងឧទ្ធម្ភាគចក្រយោធាចំនួន១២គ្រឿង ដោយធ្វើឲ្យចំណងសេដ្ឋកិច្ចនិងនយោបាយមានភាពកាន់តែស៊ីជម្រៅជាមួយប្រទេសបារាំង តាមរយៈកុងត្រាអាវុធ មានទំហំទឹកប្រាក់១៧ពាន់លានអឺរ៉ូ ស្មើនឹង១៩,២០ពាន់លានដុល្លារអាមេរិក។ ការលក់យន្តហោះចម្បាំងបារាំងទៅបរទេសដ៏ធំបំផុតមិនធ្លាប់មាននេះ គឺត្រូវបានចុះហត្ថលេខា ស្របពេលដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅក្នុងតំបន់ឈូងសមុទ្រ ដែលលោកក៏នឹងធ្វើទស្សនកិច្ចប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតផងដែរ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖រដ្ឋាភិបាលនៃប្រទេសសហភាព អារ៉ាប់រួម នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុង សហភាពអារ៉ាប់រួម បានកើនឡើងដល់ចំនួន១៩,៨៨ ពាន់លានដុល្លារ គឺកើនចំនួន៤៤ភាគរយ បើប្រៀបនឹងឆ្នាំមុននោះ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បាននិយាយប្រាប់ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតថា ការរួមចំណែកដល់តួលេខនេះ គឺជាកិច្ចព្រមព្រៀងដ៏ធំ ដែលធ្វើឡើងដោយក្រុមហ៊ុនរដ្ឋ Abu Dhabi National Oil Co...
ឌូបៃ៖ ក្រុមហ៊ុននេះបាននិយាយថា ក្រុមហ៊ុនរុករកយានអវកាសUAE នឹងដឹកជញ្ជូនយានអវកាសអារ៉ាប់រួមមួយ ទៅកាន់ភពព្រះចន្ទនៅឆ្នាំ ២០២២ នៅពេលដែលប្រទេសអារ៉ាប់រួម បានជំរុញសម្រាប់ការពង្រីកអាជីវកម្ម រុករកអវកាសដើម្បីធ្វើ ពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អារ៉ាប់រួមកំពុងប្រើកម្មវិធីអវកាស របស់ខ្លួនដើម្បីអភិវឌ្ឍសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេង។ ការស៊ើបអង្កេតអន្តរជាដំបូង របស់រដ្ឋឈូងសមុទ្រ និងពិភពអារ៉ាប់បានចូលដល់គន្លង របស់ភពព្រះអង្គារកាលពីខែកុម្ភៈ ឥឡូវនេះវាកំពុងបញ្ជូនទិន្នន័យអំពី បរិយាកាសនិងអាកាសធាតុម៉ាទីន។...