អេហ្ស៊ីប៖ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា និងទឹកជំនន់នៅភាគខាងត្បូងប្រទេសអេហ្ស៊ីប បានរំខានដល់ជម្រករបស់ខ្យាដំរីបណ្តាលឲ្យមានសត្វចង្រៃរាប់រយក្បាល និងយ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និងមនុស្សជាង ៥០០នាក់រងរបួសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បើយោងតាមលោក Ehab Hanafy អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងតំបន់បាននិយាយថា ព្យុះផ្គររន្ទះដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅទីក្រុង Aswan ភាគខាងត្បូងប្រទេសអេហ្ស៊ីប បាននាំឲ្យពពួកសត្វចង្រៃត្រូវបានទឹកនាំទៅតាមផ្លូវ។ Aswan ជាធម្មតាទទួលបានភ្លៀងតិចជាងមួយភាគបួននៃមួយអ៊ីញក្នុងមួយឆ្នាំ ប៉ុន្តែទឹកភ្លៀងមិនធម្មតាត្រូវបានគេរាយការណ៍ថា រួមបញ្ចូលការធ្លាក់ព្រិលផងដែរ។ សត្វខ្យាដំរីជាទូទៅលាក់ខ្លួននៅក្នុងប្រហោង និងក្រោមថ្មនៅពេលថ្ងៃ ហើយចេញនៅពេលយប់ ដើម្បីបរបាញ់សត្វចៃ...
អេហ្ស៊ីប៖ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញហ្វូស៊ីលត្រី ដែលមានអាយុកាល ៥៦លានឆ្នាំ នៅវាលខ្សាច់អេហ្ស៊ីបភាគខាងកើត ប្រទេសអេហ្ស៊ីបបង្ហាញថា ត្រីអាចរស់នៅក្នុងសមុទ្រ ដែលមានសីតុណ្ហភាពជិត ៩៥ អង្សាហ្វារិនហៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ហ្វូស៊ីលនេះត្រូវបានគេរកឃើញ មានស្រមោលពណ៌ប្រផេះងងឹតមួយ នៅតំបន់មួយនៅវាលខ្សាច់ខាងកើត ដែលគេស្គាល់ថា Ras Gharib A ដែលមានចម្ងាយប្រហែល ៣២២គីឡូម៉ែត្រ...