ព័ត៌មានអន្តរជាតិ
ហាងស្រាអាយុ ៥០០០ ឆ្នាំត្រូវបានគេរកឃើញនៅប្រទេសអ៊ីរ៉ាក់ ដោយក្រុមអ្នកបុរាណវត្ថុវិទូ
អ៊ីរ៉ាក់៖ ក្រុមអ្នកបុរាណវត្ថុវិទូនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ បានរកឃើញសំណល់នៃមេស្រាមានអាយុកាលជិត ៥០០០ ឆ្នាំ ដែលពួកគេសង្ឃឹមថានឹងផ្តល់តម្រុយថ្មីអំពីរបៀបដែល ប្រជាជនសាមញ្ញរស់នៅក្នុងទីក្រុងដំបូងគេរបស់ពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមអាមេរិក-អ៊ីតាលីបានធ្វើការរកឃើញនៅប្រាសាទបុរាណ Lagash ភាគឦសាននៃទីក្រុង Nasiriyah សម័យទំនើប ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលទីក្រុងដំបូងគេនៃអរិយធម៌ Sumerian នៃប្រទេសអ៊ីរ៉ាក់បុរាណ។ ក្រុមរួមគ្នាមកពីសាកលវិទ្យាល័យ Pennsylvania និងសាកលវិទ្យាល័យ Pisa បានរកឃើញសំណល់នៃ...